វិធីថ្មីដើម្បីអប់រំសិស្សខូច
នៅទីណាក៍ដូចទីណាដែរ បើនិយាយពីសាលារៀន តែងមានសិស្សខូចដែលបង្ករ បញ្ហាលំបាកដល់ សាលានិងមិត្តភ័ក្ររបស់គេ។
បើយើងបណ្តោយបញ្ហានេះឲ្យកើន ឡើងនិងក្លាយជាបន្ទុកមួយក្នុងសង្គមនា ពេលបច្ចុប្បន្ន
ដោយសារតែសិស្សគ្មានការអប់រំ ។ ដូច្នេះយើង មិនអាចទាត់ចោលសិស្សខូចណាមួយឬប្រើវិធី ក្តៅណាមួយ
ដើម្បីអប់រំគេឡើយ ។ ការសហការរវាងអណាព្យាបាលរបស់សិស្សនិង គ្រូបង្រៀន គឺជាដំណើរ ការមួយ
ដោយមិនអាចខ្វះខាង ណាមួយបានឡើយ។ យើងយកបទពិសោធន៍ពីរជាគតិសំរាប់ពិចារណា ៖
បទពិសោធន៍មួយនៅសហរដ្ឋអាមេរិក
ថម (Tom) អាយុ១៣ ឆ្នាំជាសិស្សអនុវិទ្យាល័យមួយ
នៅរដ្ឋអូហៃអូ (Ohio) វាជាសិស្សខូចមាន អរិយាបថមិនគប្បី នៅក្នុងសាលាវាជជែកគ្នាក្នុងថ្នាក់
មករៀនយឺតនិងមិនចេះប្រើពាក្យគួរសមជាដើម គេត្រូវបានបញ្ជូនទៅការិយាល័យនាយក។ លោកចន
ឡាស៊ែរ ( John Lazars) ជានាយកសាលារបស់ថម
ជាដំបូងគាត់ដាក់ពិន័យ ឲ្យថមវាបន្ថែមម៉ោង មួយម៉ោងនាថ្ងៃបន្ទាប់និងព្យាយាមនិយាយជាមួយសិស្សនេះ
ប៉ុន្តែថម មិនយកចិត្តទុកស្តាប់ដាក់។ លោក ចន គិតថាក្មេងនេះមិនយូមិនឆាប់
នឹងត្រលប់មកការិយាល័យ របស់គាត់វិញ គាត់ប្រាប់ថាប្រ
សិនជាគ្រូរបស់ប្អូនបញ្ជូនប្អូនមកម្តងទៀត ខ្ញុំនិងទូរស័ព្ទឬ ផ្ញើរសំបុត្រហៅឪពុក
ឬម្តាយរបស់ ប្អូនអោយមកសាលានេះ ហើយប្រាប់ថា កូនរបស់អ្នកមានបញ្ហាជាមួយគ្រូសូមមក
កាន់សាលា ខ្ញុំចង់អោយអ្នក ចូលថ្នាក់ជាមួយកូនរបស់អ្នក។ ភ្លាមនោះថមងើបឡើងហើយនិយាយថា”អូ!
ទេកុំហៅគាត់មក ខ្ញុំមិនចង់អោយគាត់មកសាលាទេ ខ្ញុំសន្យានឹងកែរខ្លួនទៅជាសិស្សល្អ។”
លោកចន បានពិចារណាសំដីរបស់ ថម ខ្ញុំមិនចង់អោយគាត់មកសាលាទេ គាត់គិតថាប្រហែលជាអាចមានវិធីថ្មី
ដើម្បីដាក់វិន័យសិស្សតាមវិធី ត្រជាក់ តែមានប្រសិទ្ធិភាពជារៀងរហូត។ នៅសហរដ្ឋអាមេរិក
នាយកឬគ្រូបង្រៀនមានវិធីជាច្រើន ដើម្បីដាក់ ពិន័យសិស្សខូច។ មជ្ឈដ្ឋានអណាព្យាបាល
ត្រូវតែយកចិត្តទុកដាក់និងធ្វើទំនាក់ទំនង យ៉ាងស្អិតរមួតជា មួយសាលារៀនព្រោះគ្រូតែងតែ
សរសេរសំបុត្រឬទូរស័ព្ទទៅអាណាព្យាបាល បើអាណាព្យាបាលមិនមកទេ ក្នុងករណីធ្ងន់ធ្ងរ នាយកសាលាមានសិទ្ធព្យួរកាសិក្សារ
អាចបញ្ឈប់ជាបណ្តោះអាសន្ន មិនអោយមករៀន ពីឬបីថ្ងៃ ឬអាចមួយសប្តាហ៍ក៍មាន។
ប្រសិនជាករណីធម្មតា គ្រូដាក់ពិន័យ អោយបន្ថែមម៉ោង មិនអោយចេញ លេង។
ដូច្នេះនៅសហរដ្ឋអាមេរិក ហាក់ដូចជាបង្ខំអាណា ព្យាបាលអោយសហការជាមួយសាលាជានិច្ច។
ចំពោះលោកចន វិញមិនចង់បញ្ឈប់ឬផ្អាកការសិក្សាររបស់សិស្សមួយរយះនោះទេព្រោះសិស្សមួយចំនួន
សប្បាយចិត្តទៅវិញ ដោយគេយល់ថាការបញ្ឈប់នេះជាវិស្សមកាលរបស់ពួកគេ។
ពីរបីថ្ងៃក្រោយមកមាន សិស្សម្នាក់ទៀតមកកាន់ការិយាល័យរបស់លោកចន សិស្សនោះប្រព្រឹត្តមិនគប្បី
ក្នុងថ្នាក់គាត់បានផ្ញើរសំបុត្រ ទៅកាន់ អណាព្យាបាលក្មេងនោះ
“បើសិនជាលោកមកសាលាជាមួយកូនរបស់លោក ខ្ញុំនឹងមិនបញ្ឈប់ កូនលោកទេ” ។ ឪពុកក្មេងនោះក៍បានមកសាលានិងចូលបន្ទប់រៀន
មួយចំនួនជាមួយកូនតាម ការនែរនាំរបស់ នាយក ។ សិស្សដទៃទៀតបានសំលឹងមើលសិស្សនោះ
និងឪពុករបស់គេក្មេងនោះមានការអាម៉ាស់ យ៉ាងខ្លាំង ហើយបានកែរខ្លួនជាសិស្សល្អវិញ ដោយគេមិនចង់អោយឪពុក
របស់ខ្លួនមកសាលាជាថ្មីម្តងទៀតឡើយ ហើយរឿងនេះក៍ជៈឥទ្ធិពលដល់សិស្សដទៃទៀត។
ក្នុងឆ្នាំនោះមានឪពុកម្តាយ ៦០នាក់មកសាលាជាមួយកូន ដោយសាររឿងវិន័យ ។
នាយកសាលាដទៃទៀតបានឮអំពីវិធីថ្មីរបស់លោកចន ក្នុងការដាក់ពិន័យសិស្សខូច។
នាពេលបច្ចុប្បន្នកម្មវិធីនេះត្រូវបានប្រើជាង ១០០សាលាហើយនៅសហរដ្ឋអាមេរិក។
នៅពេលកម្មវីធីនេះ នែរនាំបង្ហាញនៅទីក្រុងភីត្សបឺហ្គ (Pittsburg) រដ្ឋកាលីហ្វនា
(California) សិស្ស៥០នាក់ត្រូវនាំឪពុកឬម្តាយ មកជាមួយ ក្នុងចំណោមសិស្សទាំងនោះមាន៤៨
នាក់ បានកែរប្រែលែងមានបង្ករដល់សាលានិងថ្នាក់រៀន។
បទពិសោធន៍មួយនៅកម្ពុជា
នេះគ្រាន់តែជាបទពិសោធន៍
ដោយមិនបានបង្ហាញនូវទិន្ន័យច្បាស់លាស់ឡើយ។ គ្រាន់តែថាយើង បានចូលរួមតាមដានសកម្មភាពសិស្សខូចទាំងនោះ៖
១.បង្ករភាពស្និទ្ធស្នាល
ត្រូវបង្ករភាពស្និទ្ធស្នាលតែម៉ឹងម៉ាត់
ជាមួយសិស្សនោះ ផ្តល់ការនូវរាប់អានមួយដែលមិនធ្លាប់មាន សំរាប់គេដោយហេតុថាមិត្តភ័ក្រដទៃឬមនុស្សក្នុងសង្គមមិនទទួលយកគេឡើយ។
២.សួរនាំជាប្រយោល
ព្យាយាមសួរនាំគេពេលបង្រៀនឬបញ្ហាផ្សេងៗរបស់គេ
និយាយដែលបង្កប់ន័យតែមិនប្រដៅចំៗ ពេកទេ។
៣. មិនដាក់ពិន័យ
ព្យាយាមលើកទឹកចិត្ត មិនដាក់ពិន័យឬឌឺដងព្រោះថាឈាមជ័រយុវជន
ពោរពេញ ដោយឋាមពល មិនចង់ចាញ់នណារលើយ។
៤. ព្យាយាមស្គាល់ចិត្តគេ
ព្យាយាមស្គាល់ចិត្តគេតែមិនត្រូវអោយគេស្គាល់ចិត្តអ្នកវិញឡើយ
ជៀសវាងការគិតស្មើររវាងគ្រូនិង សិស្ស ហើយតំរូវចិត្តគេខ្លះ។
៥. មិនលម្អៀង
ត្រូវបង្ហាញទឹកចិត្តជាកណ្តាល
ដោយមិនលម្អៀងទៅរកគេពេក ឬលម្អៀងទៅរកសិស្ស ល្អពេក។
ផ្តល់ការលើកទឹកចិត្ត និងទំនុកចិត្ត
ព្យាយាមលើកទឹកចិត្តចំពោះមេរៀនដែលគេកំពុងរៀនហើយឧស្សាហ៍លើកយក
ឧទាហរណ៍ល្អរបស់ គេជាញយៗដើម្បីអោយគេមានទំនុកចិត្តនិង ជឿជាក់លើតំលៃខ្លួនរបស់
គេនៅក្នុងសង្គម តែកុំញឹកពេកព្រោះ គេអាចច្រលំថាជាពាក្យ បញ្ចើចបញ្ចាល។
ដោយហេតុផលនេះយើងបានកែប្រែក្មេងដែលខិលខូច
មួយចំនួនដោយជោគជ័យ។ ទោះជាដូចនេះក៍ដោយ នេះគ្រាន់តែជាបទពិសោធន៍ ផ្ទាល់ខលួនតែប៉ុនោះ។
Teaching and Excellent Achievement, University of North Dakota, The United States of America 2009.
រៀបរាងដោយ លោក អួន ស៊ីឡុត
No comments:
Post a Comment