Monday, July 25, 2016

សិល្បះនៃការនិយាយក្នុងថ្នាក់រៀន (The Art of Speaking in Term of Classroom Language)

សិល្បះនៃការនិយាយក្នុងថ្នាក់រៀន
សិល្បះនៃការនិយាយ ស្តែងចេញដោយការពោលពាក្យពេចន៍ដែលនឹងធ្វើឲ្យ អ្នកស្តាប់យល់ ជក់ចិត្តនឹងមាន ការសប្បាយរីករាយ ព្រមទាំងបានទាក់ទាញចិត្តអ្នកស្តាប់ឲ្យមានជំនឿទុកចិត្ត លើអ្នកនិយាយផងដែរ។ ការនិយាយដែលធ្វើឲ្យ អ្នកស្តាប់ពេញចិត្តយល់បាននោះ គឺអាស្រ័យ ទៅ នឹងទឹកសំលេង ឫសំនួនវោហារដែលជ្រួតជ្រាបក្នុងដួងចិត្តអ្នកស្តាប់ ហើយបានធ្វើឲ្យគេ រំភើបរីករាយ និងមានខ្លឹមសារដែលអាចទទួលបាន និងអនុវត្តបាន។
នៅក្នុងថ្នាក់រៀនដែលសកម្ម គឺពោពេញទៅដោយភាពស្រស់ស្រាយដែលបង្កើតដោយគ្រូ ដែលប៉ិនប្រសប់ក្នុងការនិយាយ។តែទោះជាយាងនេះក្តី នៅតែមានថ្នាក់ខ្លះស្ងាត់ជ្រាប ដែល បណ្តាលឲ្យមានភាពធុញទ្រាន់ ដល់សិស្សជាអ្នកស្តាប់ ហើយក៍តាំងមានសិស្សខ្លះស្ងាប សិស្សខ្លះ ងាកមកជជែកគ្នា សិស្សខ្លះគ្មានអារម្មណ៍នៅក្នុងខ្លួន រហូតដល់មាន សិស្សខ្លះដេកទៀតផង។ កាយ វិការទាំងនេះបញ្ជាក់ថា គ្រូពុំមានទឹកដមសំដីធ្វើឲ្យសិស្ស ជក់ចិត្តដិតអារម្មណ៍ឡើយ។ ដើម្បីទទួល បានការយកចិត្តទុកដាក់ ការចាប់អារម្មណ៍ និងស្វែងយល់ពីសិស្ស គ្រូគប្បីត្រូវមានសិល្បះនៃការ និយាយដើម្បី ធ្វើឲ្យថ្នាក់រៀននោះ រស់រវើក។ ពិតមែនហើយអ្នកខ្លះយល់ថា ការនិយាយគឺបំនិនពី កំណើត អ្នកខ្លះពូកែរ និយាយទាក់ទាញ បែរអ្នកខ្លះទៀតពុំមានវោហារគ្រប់គ្រាន់សំរាប់ទំនាក់ទំនង។ ការយល់ ដូច្នោះក៍ត្រឹមត្រូវម្យ៉ាងដែរ តែនាសម័យឥលូវនេះ គេអាចកែរប្រែទំលាប់ មិនប្រសប់និយាយ បាន ដោយសិក្សានូវគំនិតមួយចំនួន។ ចំពោះលោកគ្រូ អ្នកគ្រូខ្លះ ពូកែធ្វើឲ្យថ្នាក់រៀន ស្រស់ បំព្រង ដោយប្រើកាយវិការ ពាក្យសំដីដ៍គួរឲ្យទាកទាញ។
លោក អួន ឈុនលាង ជាគ្រូបង្រៀន ម្នាក់ដែលមិនសូវបានសម្តីប៉ុន្មានទេ តែគាត់ព្យាយាម សិក្សារស្រាវជ្រាវបន្ថែម ហើយគាត់តែងតែធ្វើការសមសំលេង និងពាក្យសំដីមុនការបង្រៀន គាត់ រៀបចំមេរៀនបានយ៉ាងស្អាត មុននិងការបង្រៀនពិត។
តើអ្វីទៅជាសិល្បះនៃការនិយាយ ?
មាននិយមន័យជាច្រើនស្តីពី “ការនិយាយ” តែពេលនេះសូមលើកទស្សនៈមួយចំនួនដែល ទាក់ទងនិងការនិយាយក្នុងថ្នាក់រៀន។
ការនិយាយគឺជាសកម្មភាព រួមគ្នានិងការស្តាប់ ដែលជាប្រតិកម្មតបត ហើយដើម្បីឲ្យបានផល ល្អជាទីពេញចិត្តនោះ កួរមានគោលការណ៍និង សិល្បះប្រកបផង។ ការនិយាយល្អ និយាយឲ្យអ្នក ដទៃដឹងអំពីគោលបំណងរបស់អ្នកនិយាយនោះ មិនមែនជារឿង ដែលធ្វើបាន ដោយងាយៗនោះទេ។
យើងអាចចែកគោលបំណងនៃការនិយាយជាប្រាំចំនុចៈ
1.    និយាយដើម្បីបង្កើនចំណេះដឹង
2.    ដើម្បីឲ្យមានការយោគយល់រវាងគ្នានិងគ្នា
3.    ដើម្បីឲ្យមានភាពសប្បាយរីករាយ
4.    ដើម្បីបញ្ចេញទុក្ខកង្វល់ក្នុងចិត្ត ធ្វើឲ្យអារម្មណ៍ធូរស្រាល
5.    ដើម្បីបើកឳកាសឲ្យអ្នកស្តាប់សួរដេញដោលពីបញ្ហាសង្ស័យ និងបង្កើនភាបច្បាស់លាស់ បំបាត់ភាពស្មុគ្រស្មាញផ្សេងៗ ដែលកំពុងប្រឈមមុខ
6.    ដើម្បីលួងលោម និងទាក់ទាញចិត្ត
7.    ដើម្បីធ្វើឲ្យអ្នកស្តាប់មានទំនុកចិត្ត ជឿជាក់ហើយផ្លាស់ប្តូរទស្សនៈរបស់ខ្លួន។
នៅក្នុងថ្នាក់រៀនគ្រូត្រូវចាំបាច់ត្រៀមខ្លួននិងមានលក្ខណៈសម្បត្តិមួយចំនួនដូចជា៖
R អត្តចរិក ត្រូវស្លៀកពាក់ឲ្យសមរម្យ ទៅតាមឋានៈជាគ្រូបង្រៀន។ កាយវិការទឹកមុខ ឬការធ្វើ ចលនាគួរឲ្យទៅតាមធម្មជាតិ។ ត្រូវសំលឹងមើលមុខសិស្សជានិច្ច តែមិនត្រូវធ្វើមុខ មាត់ឡើយ។
Rការប្រើសំលេង សំលេងមានសារៈសំខាន់ណាស់ក្នុងការនិយាយ គួរនិយាយឲ្យ ច្បាស់មិនរអាក់រអួលដើម្បីបង្ហាញនូវភាពជឿជាក់ហើយត្រូវនិយាយឲ្យសិស្សស្តាប់លឺគ្រប់ៗគ្នា ប៉ុន្តែមិនគួរ ឲ្យលឺខ្លាំងឬតិចពេកទេ ហើយក៍មិនគួរឲ្យយឺតដែរ។ គួរព្យាយាមធ្វើឲ្យដូចសំលេង និយាយ កុំឲ្យដូច សំលេងអាន សូត្រ ឬទេសនា។
   R ភាសារដែលប្រើ​​ គួរប្រើពាក្យពេចន៍ដែលសាមញ្ញងាយយល់ប្រើពាក្យសំដី ពន្យល់ត្រូវមានសិល្បៈឆ្លៀតឱកាសទាញយកចំនេះដឹងទូរទៅ រឿងកំប្លែងដែលទាក់ទង ប្រធានបទដែល កំពង់តែបង្រៀនដើម្បីផ្លាស់ប្តូរបរិយាកាស។
ចរិយាក្នុងការនិយាយត្រូវមានចិត្តសាស្ត្រ ហើយគួររំពឹងគិតដល់ទំនោចិត្តនិង តម្រូវការ របស់សិស្ស ហើយត្រូវចេះប្តូររឿងនិយាយបើកាលណាឃើញថាសិស្សមិនយកចិត្ត ទុកដាក់ ស្តាប់។ កុំប្រមូលការនិយាយ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនផ្តាច់មុខ ដោយមិនទុកឲ្យ សិស្សសួរខ្លះផង។ កុំទាន់និយាយ កាត់ ឬនិយាយបន្ថែមបើមិនទាន់មានឱកាស។
ពេលដលនិយាយកុំភ្លេចមើលសិស្សដែលកំពុងស្តាប់ព្រោះសិស្សមានច្រើនប្រភេនិង កំរិត ខុសៗគ្នា ៖
 សិស្សប្រភេទអៀនប្រៀន
សិស្សប្រភេទនេះច្រើនតែនៅស្ងៀម ឬក្រលេកមើលអ្នក មើលអ្នកនោះនៅពេលដែល គេនិយាយ។ ពេលដែលត្រូវចោទសួរម្តងៗ​ គេក៍ខ្មាស់អៀន ហើយងាកឆ្វេងស្តាំមិនព្រមនិ​​​    យាយ។
វិធីដោះស្រាយ​៖ ត្រូវសួរគេជាញឹកញយ និងព្យាយាមធ្វើឲ្យគេមានការជឿជាក់លើខ្លួន ឯង ពេលគេឆ្លើយត្រូវសសើរ ហើយគួរប្រើគំនិតរបស់គេជាគំរូញយៗផង ដើម្បីឲ្យគេមានទឹក ចិត្ត។
សិស្សប្រភេទមិនយកចិត្តទុកដាក់
          សិស្សប្រភេទនេះច្រើនតែមិនព្រមនិយាយអ្វីឡើយ ជួនកាលអាចដេកលក់ក៍សឹងមាន។
វិធីដោះស្រាយ​៖ សួរដេញដោលើបញ្ហាផ្ទាល់ខ្លួនរបស់គេ បង្កើនការរាក់ទាក់ ដើម្បីឲ្យ គេចាប់អារម្មណ៍ ត្រូវស្គាល់ឈ្មោះនិង ត្រួវហៅចំឈ្មោះរស់គេ ហើយសួរសំនួរស្រាលៗ ទោះ បីចំ ឬមិនចំប្រធានបទបង្រៀនក៍ដោយ។
ƒ សិស្សចចេសរឹងរូស
សិស្សប្រភេទនេះច្រើនតែប្រកែកមិនឈប់ ហើយគិតថាខ្លួនត្រូវដោយសំអាងលើសំដី គ្រូមុន ឬឯកសារណាមួយ។
វិធីដោះស្រាយ​៖ ត្រូវលើកសំនួររបស់គេ ឲ្យសិស្សដទៃវិភាគ និងបញ្ចេញយោបល់។​ ប្រសិនបើមិនសំរេចទេ ក៍ស្នើរឲ្យគេរងចាំនិយាយពេលក្រោយ ដើម្បីជៀសវាងសិស្សដទៃធុញ ទ្រាន់។
សិស្សដែលគ្មានការយល់ដឹង
សិស្សគ្មានការយល់ដឹង គឺំមិនយល់ពីអ្វីដែលគ្រូកំពុងនិយាយឡើយតែយកចិត្តទុកដាក់ ស្តប់។
វិធីដោះស្រាយ​៖​ត្រូវស្រង់យកចំនុចសំខាន់នៃមេរៀនសង្ខេបបែបងាយជូនពួកគេនិង ឲ្យពួកគេស្វែងរក គំនិតអ្វីក៍ដោយ តាមការយល់ឃើញរបស់ពួកគេដើម្បីស្រាយបំភ្លឺ ។
នៅពេលដែលបញ្ចប់ការនិយាយពន្យល់ត្រូវសួរសំនួរខ្លី ដើម្បីរំលឹកការនិយាយ ការ ពន្យល់របស់ខ្លួន ហើយត្រូវប្រើវិធីសួរប្រកបដោយឋាមពលដូចជា ៖
ð សួរដើម្បីឲ្យបាន ចម្លើយដូចដែលបានស្មានទុក (សំរាប់សិស្សមធ្យម)
ð សួរដើម្បីឲ្យឆ្លើយខ្លីៗ ថាពិត​ឬមិនពិត (សំរាប់សិស្សខ្សោយ)
ð សួរដើម្បីឲ្យ អត្ថាធិប្បាយពន្យល់ (សំរាប់សិស្សពូកែរ)
ð​ សួរដើម្បីបញ្ចេញយោបល់ (សិស្សទូរទៅ)
ធ្វើបែបនេះ ដើម្បីឲ្យពួកគេឆ្លើយតបត្រូវគ្រប់ៗគ្នា ទាំងសិស្សខ្សោយ មធ្យម​ពូកែរ ក្នុងគោលបំណងលើកទឹកចិត្តនិង ផ្តល់ចំណេះដឹង មានន័យថាអ្នកពូកែរជួយអ្នកខ្សោយនិង មធ្យម ធ្វើឲ្យពួកគេទទួលនូវគុណតំលៃស្មើរៗគ្នា។ 
រៀបរាងដោយ លោក អួន ស៊ីឡុត គ្រូបង្រៀននៅខេត្តកំពង់ធំ

 រូបថត អនុស្សាវរីយ៍ អតីតស្នារដៃគ្រូបង្រៀនល្អ
(Teaching Excellent and Achievement)នាសហរដ្ឋអាមេរិក កម្ពុជា វៀតណាម ថៃ នាទីក្រុងដាណាំង ប្រទេសវៀតណាម 




                                                                     

No comments:

Post a Comment