គុណសម្បត្តិនិង
តួរនាទីគ្រូបង្រៀនក្នុងគោលវិធីសិស្សមជ្ឈមណ្ឌល
មិនមែនជាការលំបាកទេ ដែលក្នុងមួយថ្នាក់មានចំនួនសិស្សលើសពី៤៥
នាក់ដោយធ្វើតាមគោល វិធីសិស្សមជ្ឈមណ្ឌលនោះ។
យើងអាចផ្អែកបានតាមកាលៈទេសៈស្រុកទេសន៍របស់យើង ដែលតំរូវឲ្យ យើងប៉ិនប្រសប់
ក្នុងការចាត់ចែងគោលវិធីសិស្សមជ្ឈមណ្ឌល ប្រកបដោយលិទ្ធិផលខ្ពស់។ បណ្តារ
ប្រទេសរីកចំរើនជាច្រើនដែលមានចំនួនសិស្ស
២៥នាក់ក្នុងមួយថ្នាក់ពិតជាផ្តល់លិទ្ធភាពងាយស្រួល ក្នុង
ការអនុវត្តន៍គោលវិធីនេះបានយ៉ាងប្រសិទ្ធិភាព។ គ្រូគួរតែមានគុណសម្បត្តីខ្លះៗ
ដើម្បីឈានដល់ការ សម្រេចដ៏ជោកជ័យ។
យើងត្រូវមានគុណសម្បត្តិដូចខាងក្រោម
១. ភាពប៉ិនបរសប់៖ ត្រូវមានជំនាញនិងមនស្សការវិជ្ជាជីវៈ
ច្បាស់លាស់ជាពិសេសភាពប៉ិនប្រសប់ សំរាប់ជំនាញដែលយើងបង្រៀន។
២. សកម្ម៖
ថាមពលនិងភាពសកម្មនេះហើយដែលសិស្សទាំងឡាយយល់ថា គ្រូគឺជាគំរូដ៏ល្អរបស់ ផងគេ។
ការសកម្មគឺសំដៅទៅលើការផលិតសម្ភារៈឧបទ្ទេសន៍នៃការបង្រៀន និងរៀនដែលដល់ការទាក់
ទាអារម្មណ៍ របសើសិស្ស។
៣. ជំនួយការ៖
ត្រូវចាត់ទុកខ្លួនជាជំនួយការរបស់សិស្ស
មិនត្រុវចាត់ទុកខ្លួនជាស្តេចនៃថ្នាក់រៀន
ឡើយ។ ក្នុងន័យនេះគ្រូគ្រាន់តែជាអ្នកបង្ហាញ សិស្សគឺជាអ្នកអនុវត្តផ្ទាល់
គ្រូគ្រាន់តែជាទីប្រឹក្សាពិនិត្យ រាល់សកម្មភាពរបស់សិស្ស ក្នុងដំណើរការរៀនសូត្រ។
៤. ភ្នាក់ងារ៖
ជាអ្នកដែលនែរនាំឲ្យមានការផ្លាស់ប្តូរ មានន័យថាគ្រូគឺជាភ្នាក់ងារ ពិសេសសំរាប់ឲ្យ
មានការផ្លាស់ប្តូរគមនិតរបស់សិស្ស។
៥. ស្មោះត្រង់៖
ភាពស្មោះត្រង់ធ្វើជាងជ្ញាកណ្តាលនេះហើយដែលធ្វើអោយមានការជំរុញទឹកចិត្ត ដល់សិស្សអោយពូកែនិង
សកម្ម។
៦. អ្នកអប់រំ៖
ជាអអ្នកផ្តល់នូវចំណេះដឹងថ្មី ដែលគេពុំដែលបានជួបពីមុនមក។
៧. អ្នកស្រាវជ្រាវ៖
គ្រូបង្រៀនត្រូវតែស្រាវជ្រាវ រាល់ឯកសារ មុខវិជ្ជាឯទេសនិងចំណេះដឹងទូរទៅ ដើម្បីពង្រីកទស្សនៈយល់ដឹងនិង វិធីសាស្រ្តបង្រៀន។
គ្រូបង្រៀនមានពីរបែបដែលផ្តល់គុណសម្បត្តិ
និងគុណវិបត្តិមួយចំនួន
១. គ្រូបង្រៀនរាក់ទាក់៖ ជាគ្រូដែលចេះរាក់ទាក់បើកទូរលាយ
សំរាប់សិស្សហើយយល់ពីតម្រូវការ របស់សិស្ស។
២. គ្រូបង្រៀនម៉ឺងម៉ាត់៖
គ្រូប្រភេទនេះម៉ឺងម៉ាត់មានរបៀបរាបរយ ច្បាស់លាស់មានវិន័យកំរិតនិង
មិនជាទីរបស់សិស្សឡើយ។
គោលការណ៍ជាមូលដ្ឋានរបស់គ្រូបង្រៀន
និងទស្សនៈដែលគ្រូគួតែយល់ដឹងពីបញ្ហាមួយ ចំនួនលើគោលវិធីសិស្ស មជ្ឈមណ្ឌល៖
@ ការរៀនរបស់សិស្សសំខាន់ជាងការបង្រៀន
@ បង្រៀនសិស្សមិនមែនបង្រៀនសៀវភៅទេ
@ ធ្វើអោយសកម្មភាពរបស់សិស្ស
ផ្តោតលើដំណើរការនៃការបង្រៀន
@ ត្រូវបង្ហាញប្រតិកម្មទៅលើចម្លើយរបស់សិស្ស
@ សិស្សជាអ្នកអនុវត្តមេរៀន មិនជាគ្រូទេ
@ កុំបង្ហាញពីភាពលំបាកដល់សិស្ស
@ ត្រូវបង្ករបរិយាកាសរីករាយកនុងថ្នាក់រៀន
តួរនាទីគ្រូបង្រៀនក្នុង
គោលវិធីសិស្សមជ្ឈមណ្ឌល
១. ការរៀបចំ ៖
គ្រូត្រូវរៀបចំសិស្សជាក្រុម ដាក់កិច្ចការកំហិតពេលវេលា និងរៀបឈុតឆាកនៃការ បង្រៀននិង
រៀន។ ត្រូវមានការរៀបចំកិច្ចតែងការជានិច្ចមុនដំណើរការបង្រៀន។
២. សុវត្ថិភាព៖
ខំព្យាយាមអោយសិស្សក្លាហាន ហ៊ានសួរនិង ឆ្លើយជជែកវែកញែកដោយមានលក្ខ ណៈប្រជាធិប្បតេយ្យ
និយាយរួមគឺគេមិនខ្លាចគ្រូ តែធ្វើអោយគេគោរពគ្រូ។
៣. ការជំរុញទឹកចិត្ត៖ លើកទឹកចិត្តអោយពួគេខំប្រឹយរៀន
ព្រោះមានតែគ្រូទេដែលធ្វើអោយសិស្ស ស្រលាញ់ សាលារៀន មេរៀន និងស្រលាញ់គ្រួ។
៣.១ គារជំរុញផ្លូវចិត្ត៖
គឹជាការជំរុញផ្លូវអារម្មណ៍ដើម្បីអោយគេយល់ដោយខ្លួនឯង ផ្ទាល់អំពីសារៈសំខាន់នៃការសិក្សា។
៣.២
ការជំរុញទឹកចិត្តតាមរយៈសម្ភារៈ៖ ការជំរុញទឹកចិត្តបែបនេះគឺសំដៅទៅលើផ្នែកខាង
ក្រៅនៃអារម្មណ៍ តាមរយៈសម្ភារៈនិងគោលបំណង ចំណង់ចំណូលចិត្តរបស់គេចំពោះតំលៃនៃការរៀន
សូត្រនិងការប្រឹងប្រែងរបស់គេ ជាពិសេសគឺការជំរុញទឹកចិត្តដោយសម្ភារៈក្នុងថ្នាក់រៀន។
៤. ការផ្តល់គំរូ៖ គ្រូជាអ្នកផ្តល់គំរូ
ការផ្តល់គំរូក្នុងន័យនេះគឺសំដៅទៅលើអត្តចរិក ភាពស្អាតស្អំមិន ប្រលូកប្រលាក់នឹងល្បែង
ស្រី ស្រា ប្រមឹក ជាដើម។
៥. ការបង្ហាញផ្លូវ៖
គ្រូជាអ្នកផ្តើមបង្ហាញផ្លូវ ឲ្យសិស្សដើរដោយខ្លួនឯង ដោយគ្រូចាំតែតម្រែតម្រង់
តែប៉ុណ្ណោះ។
៦. ការផ្តល់ព៌តមាន៖
ត្រូវផ្តល់ព៌តមានជាក់ស្តែង ឬបទពិសោធន៍ ចំពោះទ្រឹស្តីដែលកំពុងបង្រៀន។
៧.
ទទួលព៌តមានត្រលប់៖
គ្រូត្រូវក្លាហាន ហ៊ានទទួលយកការត្អូញត្អែឬ ព៌តមានអវិជ្ជមានណា
មួយ ដល់មានប្រត្តិកម្មពីសិស្សហើយព្យាយាមកែប្រែ។
៨. ការណែនាំ៖
គ្រូគ្រាន់តែពន្យល់ណែនាំសិស្សតែប៉ុណ្ណោះ មិនមែនជាអ្នកដោះស្រាយបញ្ហាជួស
សិស្សនោះទេ។
៩. រង្វាយតម្លៃ៖ ត្រូវធ្វើការរង្វាយតម្លៃជាប្រចាំដើម្បីពង្រីកពុទ្ធិ
តាមរយៈកិច្ចការផ្ទះ ការប្រលង ការ ធ្វើលំហាត់ខ្លី ចំពោះមុខវិជ្ជាដែលបានបង្រៀនរួច។








